នៅក្នុងប្រទេសកម្ពុជា ៣៥% នៃប្រជាជនរស់នៅក្នុងភាពក្រីក្រ ដែលក្នុងនោះ ៤៥% មានអាយុ ១៩ឆ្នាំ ឬក្មេងជាងនេះ។ ថ្មីៗនេះ ជំងឺរាតត្បាត បានគូសបញ្ជាក់ពីវិសមភាពដែលមានស្រាប់ ហើយត្រូវបានរកឃើញថា ៨៤% នៃគ្រួសារ ជួបការលំបាកក្នុងការចំណាយ សម្រាប់របស់របរប្រើប្រាស់ក្នុងផ្ទះ ដែលជាផលជះនៃជំងឺកូវីដ ១៩។
គោលដៅយុទ្ធសាស្ត្រទីពីររបស់យើង កំណត់ដើម្បីគាំទ្រដល់ការការពារសង្គម ដែលមានភាពឆ្លើយតបទៅលើកុមារ យេនឌ័រ និងភាពតក់ស្លុត
សម្រាប់រឿងនេះ យើងនឹង៖
- គាំទ្រគ្រួសារ ដើម្បីបង្កើនការចំណាយរបស់ពួកគេ លើតម្រូវការរបស់កុមារ
- គាំទ្រកុមារ និងគ្រួសារដែលមានភាពងាយរងគ្រោះ ជាមួយនឹងជំនួយសាច់ប្រាក់ ព្រមទាំងប័ណ្ណទូទាត់លើភាពងាយរងគ្រោះ
- គាំទ្រដល់គ្រួសារដែលងាយរងគ្រោះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ និងធ្វើពិពិធកម្មទៅកាន់ជម្រើសពណ៌បៃតង
- គាំទ្រការផ្លាស់ប្តូរគោលនយោបាយ និងផែនការរបស់រដ្ឋាភិបាលជាតិ/ថ្នាក់ក្រោមជាតិ ដើម្បីធានាថា មានការកើនឡើងនៃការវិនិយោគលើការរស់រានមានជីវិត ការរៀនសូត្រ និងការការពាររបស់កុមារ