រំលង​​ទៅ​មាតិកា​សំខាន់​
Children smiling in small boat

ភាសាខ្មែរ.

ថ្វីបើស្ថានភាពរបស់កុមារនៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើងក៏ដោយ ប៉ុន្តែការចុះឈ្មោះចូលរៀនរបស់កុមារតូចនៅតែមានកម្រិតទាបនៅឡើយ។ នៅដើមឆ្នាំសិក្សា ២០១៨-២០១៩ កុមារអាយុ ពី៣ ដល់ ៥ឆ្នាំ មានចំនួន៤០% និងកុមារអាយុ ៣ឆ្នាំមានចំនួន១៨,៥%តែប៉ុណ្តោះបានទទួលសេវាអប់រំ។ កម្មវិធីអប់រំកុមារតូចដែលមានគុណភាពស្តង់ដាមានចំនួន៣២%តែប៉ុណ្តោះ។ កុមារដែលមានពិការភាពមានចំនួនពីរដងដែលមិនបានទទួលការអប់រំ បើប្រៀបធៀបជាមួយកុមារដែលមានមិនពិការភាព ហើយកុមារក្នុងវ័យជំទង់ដែលមានពិការភាពតែ៤%ប៉ុណ្ណោះបានបញ្ចប់មធ្យមសិក្សា បើប្រៀបធៀបទៅនឹងកុមារក្នុងវ័យជំទង់ដែលមិនមានពិការភាពមានដល់ទៅ ៤១%។

កុមារកម្ពុជាជួបប្រទះបញ្ហាការការពារកុមារ រួមមាន ប្រេវ៉ាឡង់ខ្ពស់នៃការប្រើប្រាស់អំពើហិង្សា ការរស់នៅឆ្ងាយពីគ្រួសារ ការមិនយកចិត្តទុកដាក់ ការកេងប្រវ័ញ្ច និងពលកម្មកុមារ។ កុមារច្រើនជាង ៥០% ធ្លាប់ទទួលរងអំពើហិង្សាលើរាងកាយ ២៥% ទទួលរងអំពើហិង្សាលើផ្លូវចិត្ត និង ប្រមាណ ៥% ធ្លាប់ទទួលរងអំពើហិង្សាលើផ្លូវភេទ។

កង្វះអាហារូបត្ថម្ភនៅតែជាបញ្ហា ហើយភាពក្រិសក្រិនលើកុមារអាយុក្រោម ៥ឆ្នាំមានចំនួន ៣២%។

ភាពក្រីក្រ គឺជាកត្តាជម្រុញនាំឱ្យមានការរំលោភបំពានលើសិទ្ធិកុមារ រួមមាន ការទទួលបានសេវាអប់រំ និងសុខភាព ពលកម្មកុមារ ការជួញដូរ ការរំលោភបំពាន និងភាពរងគ្រោះពីគ្រោះធម្មជាតិ។

កុមារ និងយុវជនមិនត្រូវបានផ្តល់សិទ្ធិក្នុងការបញ្ចេញមតិ នៅកម្រិតមូលដ្ឋាន និងថ្នាក់ជាតិ ហើយកុមារមិនត្រូវបានចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តទៅលើបញ្ហាដែលទាក់ទាក់ទងនឹងកុមារ។

Children lean over a fence and smile

យើងគឺជាអង្គការសិទិ្ធកុមារឯករាជ្យធំជាងគេបំផុតនៅលើពិភពលោក ដែលធ្វើការក្នុងប្រទេសជាង ១២០ រួមទាំងក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៧០។ ការងាររបស់យើងទាក់ទងទៅនឹងកម្មវិធីគាំពារនិងអភិវឌ្ឍន៍កុមារតូច ការអប់រំមូលដ្ឋាន សិទ្ធិកុមារ ការការពារកុមារ សុខភាព និងអាហារូបត្ថម្ភ ភាពក្រីក្ររបស់កុមារ និងការកាត់បន្ថយគ្រោះមហន្តរាយ។

គោលដៅយុទ្ធសាស្រ្តចំនួន ៦របស់យើងរួមមាន៖

  1. បង្កើតឱ្យមានភ័ស្តុតាងសម្រាប់កម្មវិធីបញ្ចូលគ្នាចំពោះកុមារ ០ ដល់ ៣ឆ្នាំ ប្រកបដោយប្រសិទ្ធិភាព និងជម្រុញការវិនិយោគរបស់រដ្ឋាភិបាលឆ្ពោះទៅរកការគាំពារនិងអភិវឌ្ឍកុមារតូច (ECCD)។
  2. សាលាបឋមសិក្សា និងមត្តេយ្យ នៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ដែលមិនត្រូវបានគេចាប់អារម្មណ៍ បានបង្កើនការអប់រំ      បរិយាបន្ន និងជួយដល់គុណភាពរៀនសម្រាប់កុមារគ្រប់រូប។
  3. ធានាថាកុមារគ្រប់រូបទទួលបានការការពារកាន់តែប្រសើរពីក្រុមគ្រួសារ សហគមន៍ ពីអំពើហិង្សា ការរំលោភបំពាន ការមិនយកចិត្តទុកដាក់ និងការកេងប្រវ័ញ្ច តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធកិច្ចកាពារកុមារ គោលនយោបាយ និងការផ្ដល់សេវា។
  4. ពង្រីកវិធីសាស្ត្រពហុវិស័យដើម្បីកាត់បន្ថយជំងឺក្រិសក្រិននិងទម្រង់កង្វះអាហារូបត្ថម្ភផ្សេងៗទៀតសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំនិងកែលម្អសុខភាព និងលទ្ធផលអាហារូបត្ថម្ភក្នុងវ័យជំទង់។
  5. លើកទឹកចិត្តដល់កុមារ និងយុវជនរួមទាំងកុមារងាយរងគ្រោះបំផុត ចូលរួមយ៉ាងពេញលេញក្នុងការធ្វើសេចក្តីសម្រេចចិត្តដែលប៉ះពាល់ដល់សិទិ្ធរបស់ពួកគេ ហើយធ្វើឱ្យប្រសើរឡើងនូវគណនេយ្យភាព(ការទទួលខុសត្រូវ)របស់រដ្ឋាភិបាល។
  6. និងខ្វះខាតភាគច្រើនមានលទ្ធភាពទទួលបានសេវា child-sensitive services ដោយស្មើភាពគ្នា ដែលមានឱកាសផ្លាស់ប្តូរអនាគតរបស់គេ។

ក្នុងឆ្នាំ ២០១៨ យើងជួយគាំទ្រដោយផ្ទាល់ដល់កុមារចំនួន ១៤៣,១១៨ នាក់តាមរយៈកម្មវិធីរបស់យើង។ យើងអនុវត្តន៍ការងារក្នុងភាពជាដៃគូជាមួយសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ និងសហប្រតិបតិ្តការយ៉ាងជិតស្មិតជាមួយក្រសួង និងនាយកដ្ឋានផ្សេងៗរបស់រដ្ឋាភិបាលកម្ពុជា នៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

តំបន់គោលដៅនៅក្នុងប្រទេស

អស័យដ្ឋានការិយាល័យ

#5, St. 242,
Sangkat Chaktomouk,
Phnom Penh,
Cambodia

ផ្ញើសារអេឡិចត្រូនិច

info.cambodia@savethechildren.org

ទូរស័ព្ទ

Tel: +855 23 224 403/4/5/6

ព័ត៌មាន និងរឿង
អានអត្ថបទទាំងអស់

Teacher and children in classroom

តាមដានភាពរីកចម្រើនរបស់កុមារទាំងអស់

តារាងតាមដានភាពមិនស្មើគ្នារបស់កុមារ