ថ្វីបើស្ថានភាពរបស់កុមារនៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើងក៏ដោយ ប៉ុន្តែការចុះឈ្មោះចូលរៀនរបស់កុមារតូចនៅតែមានកម្រិតទាបនៅឡើយ។ នៅដើមឆ្នាំសិក្សា ២០១៨-២០១៩ កុមារអាយុ ពី៣ ដល់ ៥ឆ្នាំ មានចំនួន៤០% និងកុមារអាយុ ៣ឆ្នាំមានចំនួន១៨,៥%តែប៉ុណ្តោះបានទទួលសេវាអប់រំ។ កម្មវិធីអប់រំកុមារតូចដែលមានគុណភាពស្តង់ដាមានចំនួន៣២%តែប៉ុណ្តោះ។ កុមារដែលមានពិការភាពមានចំនួនពីរដងដែលមិនបានទទួលការអប់រំ បើប្រៀបធៀបជាមួយកុមារដែលមានមិនពិការភាព ហើយកុមារក្នុងវ័យជំទង់ដែលមានពិការភាពតែ៤%ប៉ុណ្ណោះបានបញ្ចប់មធ្យមសិក្សា បើប្រៀបធៀបទៅនឹងកុមារក្នុងវ័យជំទង់ដែលមិនមានពិការភាពមានដល់ទៅ ៤១%។
កុមារកម្ពុជាជួបប្រទះបញ្ហាការការពារកុមារ រួមមាន ប្រេវ៉ាឡង់ខ្ពស់នៃការប្រើប្រាស់អំពើហិង្សា ការរស់នៅឆ្ងាយពីគ្រួសារ ការមិនយកចិត្តទុកដាក់ ការកេងប្រវ័ញ្ច និងពលកម្មកុមារ។ កុមារច្រើនជាង ៥០% ធ្លាប់ទទួលរងអំពើហិង្សាលើរាងកាយ ២៥% ទទួលរងអំពើហិង្សាលើផ្លូវចិត្ត និង ប្រមាណ ៥% ធ្លាប់ទទួលរងអំពើហិង្សាលើផ្លូវភេទ។
កង្វះអាហារូបត្ថម្ភនៅតែជាបញ្ហា ហើយភាពក្រិសក្រិនលើកុមារអាយុក្រោម ៥ឆ្នាំមានចំនួន ៣២%។
ភាពក្រីក្រ គឺជាកត្តាជម្រុញនាំឱ្យមានការរំលោភបំពានលើសិទ្ធិកុមារ រួមមាន ការទទួលបានសេវាអប់រំ និងសុខភាព ពលកម្មកុមារ ការជួញដូរ ការរំលោភបំពាន និងភាពរងគ្រោះពីគ្រោះធម្មជាតិ។
កុមារ និងយុវជនមិនត្រូវបានផ្តល់សិទ្ធិក្នុងការបញ្ចេញមតិ នៅកម្រិតមូលដ្ឋាន និងថ្នាក់ជាតិ ហើយកុមារមិនត្រូវបានចូលរួមក្នុងការធ្វើសេចក្តីសម្រេចចិត្តទៅលើបញ្ហាដែលទាក់ទាក់ទងនឹងកុមារ។
យើងគឺជាអង្គការសិទិ្ធកុមារឯករាជ្យធំជាងគេបំផុតនៅលើពិភពលោក ដែលធ្វើការក្នុងប្រទេសជាង ១២០ រួមទាំងក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៧០។ ការងាររបស់យើងទាក់ទងទៅនឹងកម្មវិធីគាំពារនិងអភិវឌ្ឍន៍កុមារតូច ការអប់រំមូលដ្ឋាន សិទ្ធិកុមារ ការការពារកុមារ សុខភាព និងអាហារូបត្ថម្ភ ភាពក្រីក្ររបស់កុមារ និងការកាត់បន្ថយគ្រោះមហន្តរាយ។
គោលដៅយុទ្ធសាស្រ្តចំនួន ៦របស់យើងរួមមាន៖
ក្នុងឆ្នាំ ២០១៨ យើងជួយគាំទ្រដោយផ្ទាល់ដល់កុមារចំនួន ១៤៣,១១៨ នាក់តាមរយៈកម្មវិធីរបស់យើង។ យើងអនុវត្តន៍ការងារក្នុងភាពជាដៃគូជាមួយសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ និងសហប្រតិបតិ្តការយ៉ាងជិតស្មិតជាមួយក្រសួង និងនាយកដ្ឋានផ្សេងៗរបស់រដ្ឋាភិបាលកម្ពុជា នៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
#5, St. 242,
Sangkat Chaktomouk,
Phnom Penh,
Cambodia
info.cambodia@savethechildren.org
Tel: +855 23 224 403/4/5/6