ជំនួបសម្តែងការគួរសមជាមួយរដ្ឋមន្រ្តីនៃក្រសួងធម្មការ និងសាសនា
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៤នេះ លោក ហុង រស្មី នាយកប្រចាំប្រទេស និងតំណាងក្រុមការងាររបស់អង្គការ Save the Children អូស្រ្តាលី បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីនៃក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំក្រសួងមួយចំនួនទៀត។
ក្នុងជំនួបនោះ លោក រស្មី បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រួមមានគំនិតផ្តួចផ្តួមស្ដីពីការចិញ្ចឹមកូនបែបវិជ្ជមាន តាមរយៈគម្រោងការអប់រំផ្សព្វផ្សាយពីចម្ងាយ សម្រាប់ការចិញ្ចឹមកូនបែបវិជ្ជមាន ការអប់រំផ្លូវចិត្តខាងសាសនា ការពង្រឹងវត្តអារាម ឱ្យជាមជ្ឈមណ្ឌលសម្រាប់កិច្ចគាំពារសង្គម និងការរៀបចំផែនការឆ្លើយតបគ្រោះមហន្ដរាយ។
ឯកឧត្តម ចាយ បូរិន ក៏បានឆ្លើយតបជាវិជ្ជមាន ដោយបង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងនេះ និងថ្លែងអំណរគុណដល់អង្គការ Save the Children ដែលបានខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការលើកម្ពស់ជីវភាពកុមារកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដោយផ្ទាល់ដល់លោក Thomas Waite និង លោក Julian Lbarguen ដែលជាតំណាងអង្គការ Save the Children អូស្រ្ដាលី សម្រាប់ការចូលរួមយ៉ាងសកម្ម និងការប្តេជ្ញាចិត្តក្នុងការគាំទ្រ និងស្វែងរកធនធាន ដើម្បីជំរុញការអនុវត្តគម្រោងប្រកបដោយជោគជ័យ ក្នុងគោលបំណងផ្តល់ប្រយោជន៍ដល់កុមារកម្ពុជា។