រំលង​​ទៅ​មាតិកា​សំខាន់​
Children with disabilities smiling in their school

ភាសាខ្មែរ.

ទោះបីជាមានការវិវឌ្ឍន៍ខ្លះនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលបីឆ្នាំចុងក្រោយ (២០១៩-២០២១) ប៉ុន្តែបញ្ហាដែលប៉ះពាល់ដល់កុមារនៅតែមាន ហើយក្នុងករណីខ្លះកាន់តែធ្ងន់ធ្ងរទៅៗ។ ទាំងនេះ ភាគច្រើនដោយសារតែផលប៉ះពាល់សេដ្ឋកិច្ចសង្គម កើតចេញពីវិបត្តិនៃជំងឺ កូវីដ១៩ និងការកើនឡើងនៃផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងការរិចរិលបរិស្ថាន ដែលប៉ះពាល់ជាគំហុកទៅដល់គ្រួសារងាយរងគ្រោះ និងក្រីក្រ (ជាពិសេសកុមារកំព្រា ជនជាតិដើមភាគតិច និងជនមានពិការភាព)។

នៅឆ្នាំ ២០២១ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ហៅកាត់ថា UNDP បានប៉ាន់ប្រមាណថា អត្រានៃភាពក្រីក្រនៅកម្ពុជា បានកើនឡើងជិតពីរដង រហូតដល់ ១៧.៦% នៃចំនួនប្រជាជនសរុប ១៦.៧ លាននាក់ ដោយសារគ្រួសារបាត់បង់ប្រភពចំណូល និងទទួលយកប្រាក់កម្ចី។

កុមារ និងយុវជន មិនត្រូវបានផ្តល់សិទ្ធិអំណាចក្នុងការបញ្ចេញសម្លេងរបស់ពួកគេ នៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិឡើយ ហើយការចូលរួមរបស់កុមារប្រកបដោយអត្ថន័យ គឺខ្វះខាតនៅក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាល។ នេះជាករណីពិសេសសម្រាប់កុមារី និងកុមារដែលមានទិន្នាការភេទចម្រុះ។

ភាពក្រីក្រ ជំរុញឱ្យមានការរំលោភសិទ្ធិកុមារ រួមទាំង ការទទួលបានការអប់រំ និងសេវាសុខភាព ពលកម្មកុមារ ការជួញដូរ ការរំលោភបំពាន និងភាពងាយរងគ្រោះទៅនឹងមហន្តរាយផ្សេងៗ។ ស្ទើរតែពាក់កណ្តាលនៃប្រជាជនកម្ពុជា ដែលរស់នៅក្នុងភាពក្រីក្រមានអាយុ ១៩ឆ្នាំ ឬក្មេងជាងនេះ។ ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងជាមួយបញ្ហាកូវីដ១៩ ដែលការវាយតម្លៃផ្ទាល់ខ្លួនរបស់អង្គការ Save the Children ប្រចាំប្រទេសកម្ពុជា លើផលប៉ះពាល់នៃជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០ បានបង្ហាញថា ៨៤% នៃគ្រួសារដែលបានស្ទង់មតិ កំពុងមានបញ្ហាក្នុងការចំណាយលើសម្ភារៈប្រើប្រាស់សំខាន់ៗ ខណៈដែលកូនៗរបស់ពួកគេ ទទួលរបបអាហារចម្រុះបានតិចតួច ហើយមានតម្លៃថ្លៃ ស្របពេលដែលបាត់បង់ប្រាក់ចំណូល។

ពួកយើង គឺជាអង្គការសិទិ្ធកុមារឯករាជ្យធំជាងគេបំផុតនៅលើពិភពលោក ដែលធ្វើការក្នុងប្រទេសជាង ១២០ រួមទាំងក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៧០។ ការងាររបស់យើងទាក់ទងទៅនឹងកម្មវិធីគាំពារនិងអភិវឌ្ឍន៍កុមារតូច ការអប់រំមូលដ្ឋាន សិទ្ធិកុមារ ការការពារកុមារ សុខភាព និងអាហារូបត្ថម្ភ ភាពក្រីក្ររបស់កុមារ និងការកាត់បន្ថយគ្រោះមហន្តរាយ។

តើផែនការយុទ្ធសាស្ត្រប្រចាំប្រទេសរបស់អង្គការ Save the Children ឆ្នាំ២០២២-២០២៤ គឺជាអ្វី?

ផែនការយុទ្ធសាស្ត្រប្រចាំប្រទេស ឆ្នាំ២០២២-២០២៤ គឺជាលទ្ធផលនៃការវិភាគភស្តុតាង ការវាយតម្លៃលើការសិក្សារបស់យើង និងការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធអំពីបញ្ហាដែលកុមារ កំពុងប្រឈមនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

ផែនការយុទ្ធសាស្ត្រប្រចាំប្រទេស បង្ហាញពីរបៀបដែលជំនាញ ធនធាន ភាពជាដៃគូ និងបច្ចេកទេសរបស់យើង នឹងរៀបចំកម្មវិធីប្រកបដោយជោគជ័យស្របតាមមាត្រដ្ឋាន ច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបន្តកើតមានសម្រាប់កុមារ និងធ្វើជាសម្លេងសម្រាប់សិទ្ធិកុមារនៅកម្ពុជា។

ជាលទ្ធផល គោលដៅយុទ្ធសាស្ត្រចំនួន ៤ ត្រូវបានជ្រើសរើស ដែលទាំងអស់នេះ រួមចំណែកដល់មហិច្ឆតាសកលរបស់អង្គការ Save the Children សម្រាប់កុមារ ដែលកុមារ អាចរស់រានមានជីវិត ទទួលបានការអប់រំ និងត្រូវបានការពារ នៅឆ្នាំ២០៣០។

  1. កម្មវិធីពហុវិស័យរួមបញ្ចូលគ្នា ដែលគាំទ្រកុមារអាយុក្រោម ៣ឆ្នាំ ដើម្បីឈានដល់សក្តានុពលពេញលេញរបស់ខ្លួន
  2. កិច្ចគាំពារសង្គម ដែលមានភាពឆ្លើយតបទៅលើកុមារ យេនឌ័រ និងភាពតក់ស្លុត សម្រាប់កុមារ និងគ្រួសារ ដែលងាយរងគ្រោះ
  3. ការអប់រំប្រកបដោយសុវត្ថិភាព បន្ត និងបរិយាបន្ន សម្រាប់ក្មេងជំទង់ និងយុវជនដែលមិនត្រូវបានអើពើទាល់តែសោះ
  4. កុមារ ត្រូវបានការពារដោយក្រុមគ្រួសារ សហគមន៍ និងអ្នកទទួលបន្ទុក ពីគ្រប់ទម្រង់នៃអំពើហិង្សា នៅផ្ទះ សាលារៀន លើអ៊ីនធឺណិត និងក្នុងសហគមន៍របស់ពួកគេ

ក្នុងរយៈពេលបីឆ្នាំចុងក្រោយ (២០១៩-២០២១) យើង បានជួយគាំទ្រដោយផ្ទាល់ដល់ប្រជាពលរដ្ឋសរុប ១៧១,២១០នាក់ ក្នុងនោះមានកុមារ ១១៦,៥០២នាក់ និងមនុស្សជាង ៦.៧ លាននាក់ដោយប្រយោល។

នៅឆ្នាំ ២០២១ យើង បានគាំទ្រដល់ប្រជាពលរដ្ឋជាង ១៤០,៨៦០នាក់ ដែលក្នុងនោះ ៧៩,៦៧០នាក់ជាកុមារ។ យើង បានគាំទ្រដល់មនុស្សជាង ២.៥លាននាក់ដោយប្រយោល តាមរយៈយុទ្ធនាការ និងសកម្មភាពផ្សព្វផ្សាយរបស់យើង។

តំបន់គោលដៅនៅក្នុងប្រទេស

អស័យដ្ឋានការិយាល័យ

#5, St. 242,
Sangkat Chaktomuk,
Phnom Penh,
Cambodia

ផ្ញើសារអេឡិចត្រូនិច

info.cambodia@savethechildren.org

ទូរស័ព្ទ

Tel: +855 (0) 23 223 403/4/5/6

ព័ត៌មាន និងរឿង
អានអត្ថបទទាំងអស់

  • 15 តុលា 2024 - ព័ត៌មាន
Teacher and children in classroom

តាមដានភាពរីកចម្រើនរបស់កុមារទាំងអស់

តារាងតាមដានភាពមិនស្មើគ្នារបស់កុមារ