រំលង​​ទៅ​មាតិកា​សំខាន់​
Children sitting in the narrow classroom

គោលដៅយុទ្ធសាស្ត្រទី ៣

ការអប់រំប្រកបដោយសុវត្ថិភាព និងបន្ត នៅតែមិនត្រូវបានធានានៅទីនេះក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់កុមារដែលខ្វះខាត ជំទង់ និងយុវជន - ៥៦% នៃកុមារមានពិការភាពមិនធ្លាប់ចូលរៀន ឬមិនបានបញ្ចប់ថ្នាក់បឋមសិក្សា និងមានតែម្នាក់ ក្នុងចំណោមសិស្សប្រុសបីនាក់ រៀនថ្នាក់ទី៣ ដែលចេះភាសាខ្មែរច្បាស់លាស់ បើធៀបនឹង ៤៨% នៃមិត្តរួមថ្នាក់ស្រីរបស់ពួកគេ។

ក្នុងបរិបទនេះ យើងនឹង៖

  • ជួយដល់កុមារដែលខ្វះខាតដើម្បីជម្នះឧបសគ្គក្នុងការទទួលបានឱកាសសិក្សា និងសុខុមាលភាពក្នុងការអប់រំមូលដ្ឋាន ការថែទាំង និងការអភិវឌ្ឍន៍កុមារតូច
  • គាំទ្រកុមារដែលខ្វះខាតឱ្យរៀនក្នុងបរិយាកាសដែលមានគណនេយ្យភាព សុវត្ថិភាព គុណភាព និងបរិយាបន្ន តាមរយៈការគាំទ្រដែលមានគោលដៅ
  • គាំទ្រដល់ការកើនឡើងនៃចំនួនក្មេងជំទង់ និងយុវជន ដែលមានសមត្ថភាពស្វះស្វែង ក្នុងស្ថានភាពជីវិតប្រចាំថ្ងៃតាមរយៈការពង្រឹងជំនាញជីវិត
  • បណ្តុះបណ្តាល និងគាំទ្រគ្រូបង្រៀន និងសាលារៀន ដើម្បីបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព គុណភាព និងបរិយាបន្ន
  • គាំទ្រការដំណោះស្រាយបញ្ហាការផ្តល់សេវា ដែលបានលើកឡើងដោយកុមារ និងក្រុមគ្រួសារ ដើម្បីធានាបាននូវការសិក្សាជាបន្តបន្ទាប់ និងការទទួលបានសម្ភារៈសិក្សា និងឱកាស