ជំនួយមនុស្សធម៌

បញ្ហា

ប្រទេសកម្ពុជាជាប្រទេសដែលងាយរងគ្រោះខ្លាំងពីគ្រោះធម្មជាតិនិងការប្រែប្រួលអាកាសធាតុ។ គ្រោះមហន្តរាយតែងតែកើតឡើងជារៀងរាល់ឆ្នាំ បំផ្លាញ ទាំងដំណាំ និងប៉ះពាល់ដល់ជីវភាពប្រជាជន ដែលទាំងនេះធ្វើឲ្យលទ្ធភាពស្តារឡើងវិញរបស់ប្រជាជនត្រួវបានថយចុះ បន្ទាប់ពីគ្រោះមហន្តរាយ។ គ្រោះ មហន្តរាយធម្មជាតិនិងការប្រែប្រួលធាតុអាកាស បង្ករឲ្យមានការប៉ះពាល់ខ្លាំងដល់ជីវភាពប្រជាជនក្នុងតំបន់ និងរងគ្រោះគួរឲ្យកត់សំគាល់។ ប្រសិនបើមិន ទទួលបានជំនួយពីបរទេស ប្រជាជនមានការលំបាកក្នុងការដោះស្រាយក្នុងស្ថានភាពនេះ ដោយសារពួកគេមានសមត្ថភាពតិចតួចក្នុងការបន្សាំទៅនឹងការ ប្រែប្រួលបរិស្ថាន។ ជាលទ្ធផល កុមារជាច្រើនរងរបួស ឬបានស្លាប់ដោយសារខ្យល់ព្យុះនិងទឹកជំនន់ដែលចំនួននេះមានការកើនឡើងជាប្រចាំ។ ការរៀបចំ ផែនការបម្រុងទុកជាមុន និងត្រៀមខ្លួនក្នុងការសង្គ្រោះ ក្នុងឬជិតតំបន់គ្រោះមហន្តរាយ នៅមានសភាពទន់ខ្សោយនៅឡើយ។

 

ការងាររបស់យើង

អង្គការ Save the Children ជួយដល់កុមារ គ្រួសារ សហគមន៍ក្នុងការរៀបចំ និងស្តារឡើងវិញពីគ្រោះមហន្តរាយ ដោយបានកសាងសមត្ថភាព ពីការរៀបចំ ផែនការបម្រុងទុកជាមុន និងការកាត់បន្ថយហានិភ័យ។ នៅពេលចាំបាច់ យើងក៏ផ្តល់ជំនួយនិងបង្កើតសកម្មភាពស្តារលទ្ធភាពពលកម្ម ក្នុងសហគមន៍ ដើម្បី ជួយដល់កុមារដែលរងគ្រោះនិងគ្រួសាររបស់កុមាររងគ្រោះ។ ក្នុងអំឡុងទឹកជំនន់ទន្លេមេគង្គឆ្នាំ២០១១ ការងារមនុស្សធម៌របស់អង្គការ Save the Children បានជួយដល់កុមារ ៤០៧៨៥ នាក់ ក្នុងប្រទេសកម្ពុជា។ យើងយល់ដឹងអំពីសារៈសំខាន់នៃផែនការត្រៀមបម្រុងទុក សម្រាប់គ្រោះមហន្តរាយនិងធ្វើការដើម្បី បង្កើនសមត្ថភាពរបស់ដៃគូក្នុងស្រុករបស់យើង ក្នុងការបង្កើនភាពស៊ាំរបស់ប្រជាជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយនាពេលអនាគត។

ការឆ្លើយតបជំនួយមនុស្សធម៌ និងការរៀបចំផែនការត្រៀមបម្រុងសម្រាប់គ្រោះមហន្តរាយ

អង្គការ Save the Children ឆ្លើយតបភ្លាមៗទៅនឹងគ្រោះមហន្តរាយ ដើម្បីជួយដល់សហគមន៍ក្នុងការស្តារឡើងវិញ តាមរយៈការចែកអាហារនិងសម្ភារចាំ បាច់មួយចំនួន ការបង្កើតគ្លីនិកសុខភាពចល័ត និងកន្លែងកុមារមេត្រី។ យើងធ្វើការកែលម្អរអនាម័យនិងជួសជុលប្រព័ន្ធទឹកស្អាត និងបង្គន់។ ក្នុងករណីដែល ទីផ្សារក្នុងស្រុកនៅមានដំណើរការអង្គការ Save the Children  ក៏ផ្តល់ជាឥណទានដល់គ្រួសារដែលរងគ្រោះខ្លាំង ដូច្នេះ ពួកគាត់អាចបំពេញតាមតម្រូវការ ចាំបាច់របស់កូនៗពួកគាត់។ បន្ថែមពីនេះ យើងបានរៀបចំឲ្យមានកម្មវិធីទូទាត់ប្រាក់សំណងជាមួយនឹងកំលាំងពលកម្ម ដោយផ្តល់ការងារបណ្តោះអាសន្ន ដល់សហគមន៍ ដូចជាការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត (សាលារៀន ប្រព័ន្ធទឹកស្អាត បង្គន់ ជាដើម...) នៅក្នុងសហគមន៍ដែលប៉ះពាល់ដោយ គ្រោះមហន្តរាយ។ យើងក៏ធ្វើការយ៉ាងជិតស្និទ្ធិជាមួយក្រសួងអប់រំ យុវជននិងកីឡាដើម្បីជួយកុមារឲ្យបានចូលរៀនវិញលឿនបំផុត តាមតែអាចធ្វើបាន ដោយ បង្កើតឲ្យមានថ្នាក់រៀនបណ្តោះអាសន្ន ចែកកាតាបនិងសម្ភារសិក្សា ព្រមទាំងបណ្តុះបណ្តាលគ្រូ ពីរបៀបជួយបង្រៀនកុមារ នៅក្នុងស្ថានភាពគ្រោះ មហន្តរាយ។ យើងក៏បានជួយគាំទ្រដល់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការបង្កើតគោលការណ៍ណែនាំ ដើម្បីធានាថា ការសិក្សានៅតែមានសម្រាប់កុមារ ទោះបីជាក្នុងពេលមានគ្រោះមហន្តរាយក៏ដោយ។

ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ

ក្នុងអំឡុងពេលឆ្លើយតបនឹងកម្មវិធីមនុស្សធម៌ និងរៀបចំផែនការត្រៀមបម្រុងសម្រាប់គ្រោះមហន្តរាយ បានជួយធ្វើឲ្យស្ថានភាពរស់នៅមកធម្មតាវិញ បន្ទាប់ ពីកមុ្មវិធីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុបានផ្តោតលើការយល់ដឹងអំពីហានិភ័យនៃគ្រោះ មហន្តរាយ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ បានផ្តោតលើការយល់ដឹងអំពីហានិភ័យនៃគ្រោះមហន្តរាយសម្រាប់ពេលអនាគតនិងជួយដល់ សហគមន៍ក្នុងការរៀបចំភាពស៊ាំរបស់ពូកគេ ទៅនឹងហានិភ័យទាំងនោះ។ គម្រោងសាកល្បងមួយស្តីពីការបញ្ជ្រាបខ្លឹមសារនៃការកាត់បន្ថយហានិភ័យនៃ គ្រោះមហន្តរាយនិងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុទៅក្នុងកម្មវិធីសិក្សាដែលបានសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡាខេត្តកោះកុង និង ក្រសួងអប់រំ យុវជននិងកីឡា បានទទួលជោគជ័យគួរឲ្យកត់សំគាល់ដោយក្នុងនោះ គម្រោងបានជួយដល់សាលារៀនចំនួន២៤សាលា ក្នុងការដាំព្រៃកោង កាងឡើងវិញ។

ដោយសារតែជាផ្នែកមួយនៃការងារមនុស្សធម៌ស្ថិតក្នុងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ខ្លាំង អង្គការ Save the Children បានផ្តល់ជំនួយបច្ចេកទេស ការសម្របសម្រួល និងការសហការ ដើម្បីកាត់បន្ថយហានិភ័យនាពេលអនាគត និងពង្រឹងភាពស៊ាំរបស់សហគមន៍ ព្រមទាំងជួយឧបត្ថម្ភនិងគាំទ្រស្ថាប័ន ខេត្ត ក្នុងការបង្កើតផែនការត្រៀមបម្រុងសម្រាប់គ្រោះមហន្តរាយ ជាពិសេសលើវិស័យអប់រំនិងសុខភាព។

បច្ចុប្បន្ននេះ យើងកំពុងប្រតិបត្តិការការងារនេះនៅក្នុងរាជធានីនិងខេត្តចំនួន៨ ដូចជា ភ្នំពេញ កំពង់ចាម ព្រៃវែង ក្រចេះ សៀមរាប ស្ទឹងត្រែង កោះកុង និង កំពង់ឆ្នាំង។ 

ផលជះ

ក្នុងឆ្នាំ២០១២ ខេត្តចំនួន៣ គឺកំពង់ចាម ព្រៃវែង និងសៀមរាបបានរៀបចំនិងសម្ពោធផែនការត្រៀមបម្រុងសម្រាប់គ្រោះមហន្តរាយ ដោយមានចែងពីតួនាទី និងការទទួលខុសត្រូវច្បាស់លាស់។ សាលាចំនួន៨ បានរៀបចំផែនការត្រៀមបម្រុង ដោយមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន នាយកសាលា គ្រូបង្រៀន កុមារនិងសមាជិកសហគមន៍។ អង្គការ Save the Children ក៏បានសាកល្បងដាក់បញ្ចូលគ្នានូវការកាត់បន្ថយគ្រោះហានិភ័យនិងការបន្សាំទៅ នឹងការប្រែប្រួលអាកាសធាតុទៅនឹងកម្មវិធីសិក្សានៅខេត្តកោះកុង។ ជាលទ្ធផល កុមារថ្នាក់ទី៤ដល់ទី៦ ចំនួនជាង ២៥០០នាក់ក្នុងសាលាបឋមសិក្សាចំនួន២៤ បានកើនចំណេះដឹងក្នុងការបង្កើនភាពស៊ាំនិងបានដំណើរការវិធីសាស្រ្តរៀនបែបស្រាវជ្រាវដែលផ្តោតលើការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ។